គិតមកទល់ពេលនេះ សហព័ន្ធ FIFA ដែលជាអ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ធ្វើឡើងជាទៀតទាត់រៀងរាល់ ៤ឆ្នាំម្តងនោះ បានរកឃើញបណ្តាក្រុមខ្លាំងៗកើនដល់ ៣៩ក្រុម (ប្រទេស) ហើយ ដើម្បីលេងជុំចុងក្រោយនាឆ្នាំក្រោយនេះ នៅតំបន់អាមេរិកខាងជើង។
ខាងក្រោមនេះ ជាប្រទេស (ក្រុម) ដែលបានឡើងទៅជុំចុងក្រោយនៃ World Cup 2026 រួមមាន៖
១៖ អាស៊ី (AFC)-អូស្រ្តាលី អ៉ីរ៉ង់ ជប៉ុន ហ្ស៊កដានី កាតា កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត និងអ៊ូសបេគីស្ថាន។
២៖ អាហ្រ្វិក (CAF)-អាល់ហ្សេរី កាប់វ៉េ អេហ្ស៊ីប ហ្គាណា កូដឌីវ័រ ម៉ារ៉ុក សេណេហ្គាល់ អាហ្វ្រិកខាងត្បូង និងទុយនេស៊ី។
៣៖ អាមេរិកខាងជើង (CONCACAF)-កាណាដា មិចស៊ិក និងសហរដ្ឋអាមេរិក (ម្ចាស់ផ្ទះ)។
៤៖ អាមេរិកឡាទីន (CONMEBOL)-អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី អេក្វាទ័រ ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ។
៥៖ អូសេអានី (OFC)-ណូវែលហ្សេឡង់។
៦៖ អឺរ៉ុប (UEFA)-អូទ្រីស ប៊ែលហ្សិក ក្រូអាត អង់គ្លេស បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវេស ព័រទុយហ្គាល់ ស្កុតឡេន អេស្ប៉ាញ និងស្វីស៕

