សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបន្ធូរបន្ថយការកាត់ទោសដាក់ពន្ធនាគារសម្រាប់អតីតអភិបាលរងខេត្ត Gyeonggi ជុំវិញការចោទប្រកាន់ថាទទួលសំណូកយ៉ាងច្រើនពីស្ថាប័ន Ssangbangwool Group និងការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងផ្ទេរប្រាក់ដែលគ្មានការអនុញ្ញាតទៅកាន់ប្រទេសកូរ៉េខាងជើង។

តុលាការជាន់ខ្ពស់នៃទីក្រុង Suwon បានធ្វើការសម្រេចចិត្តដោយកាត់បន្ថយការកាត់ទោសអតីតអភិបាលរងលោក Lee Hwa-young មកត្រឹម ៧ ឆ្នាំ ៨ ខែ ពីការកាត់ទោសរបស់តុលាការជាន់ទាបរយៈពេល ៩ ឆ្នាំ ៦ ខែ។
តុលាការ ក៏បានពិន័យជាប្រាក់ចំនួន ២៥០ លានវ៉ុន (១៧២,១៥៣ ដុល្លារអាមេរិក) និងពិន័យជាប្រាក់ប្រហែល ៣២០ លានវ៉ុន លើលោក Lee ។
លោក Lee ត្រូវបានចោទប្រកាន់ក្នុងខែតុលា ឆ្នាំ ២០២២ ពីបទទទួលមូលនិធិនយោបាយចំនួនជាង ៣៣០ លានវ៉ុន រួមទាំងសំណូកសរុបជាង ២៥០ លានវ៉ុន ពីក្រុម រវាងខែកក្កដា ឆ្នាំ ២០១៨ និងខែកក្កដា ឆ្នាំ ២០២២ ។
មូលនិធិទាំងនេះ ត្រូវបានផ្តល់ឱ្យដោយចេតនាតាមរយៈវិធីសាស្រ្តដូចជា កាតសាជីវកម្ម និងការប្រើប្រាស់យានយន្ត ក៏ដូចជាការទូទាត់ប្រាក់ខែមិនពិតដល់សហការីរបស់លោក ។
ករណីផ្ទេរប្រាក់ពាក់ព័ន្ធនឹងការចោទប្រកាន់ថាក្រុមនេះ បានចំណាយប្រាក់ប្រមាណ ៥ លានដុល្លារទៅឱ្យប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ ២០១៩ ដែលសន្យាដោយអភិបាលខេត្ត Gyeonggi ដើម្បីគាំទ្រគម្រោងកសិដ្ឋានឆ្លាតវៃ ៕

ដោយ៖ ពេជ្រ