អ៊ីស្រាអែល វាយប្រហារទីតាំងដែលខ្លួនអះអាងថាហាម៉ាស តែងតែរៀបចំផែនការភេរវកម្មនៅទីនោះ

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងពីការវាយប្រហារជំរំហ្វឹកហ្វឺនរបស់ក្រុមហាម៉ាសមួយកន្លែងនៅភាគខាងត្បូងប្រទេសលីបង់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារភេរវករដែលធ្វើប្រតិបត្តិការនៅក្នុងបរិវេណហ្វឹកហ្វឺនហាម៉ាសនៅក្នុងតំបន់ ជំរំជនភៀសខ្លួនប៉ាឡេស្ទីនអ៊ីនអាល់ហ៊ីលវេ នៅភាគខាងត្បូងប្រទេសលីបង់។

ទីតាំងដែលត្រូវបានវាយប្រហារនោះ ភេរវករហាម៉ាស ប្រើប្រាស់សម្រាប់ការហ្វឹកហ្វឺន និងលំហាត់ ដើម្បីរៀបចំផែនការ និងអនុវត្តការវាយប្រហារភេរវកម្មប្រឆាំងនឹងកងទ័ព IDF និងរដ្ឋអ៊ីស្រាអែល។

កងកម្លាំងការពារអ៊ីស្រាអែល បានបន្ថែមថា មុនពេលវាយប្រហារ វិធានការនានាត្រូវបានអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល រួមទាំងការប្រើប្រាស់គ្រាប់រំសេវជាក់លាក់ ការឃ្លាំមើលតាមអាកាស និងការស៊ើបការណ៍សម្ងាត់បន្ថែម ដោយបន្តថា អ៊ីស្រាអែល នឹងបន្តប្រតិបត្តិការប្រឆាំងនឹងភេរវករហាម៉ាសគ្រប់ទីកន្លែងដែលពួកគេធ្វើប្រតិបត្តិការ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment