រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា រុស្ស៊ី អាចវាយប្រហារណាតូនៅដើមឆ្នាំក្រោយ ខណៈពេលដែលអំពាវនាវឱ្យប្រទេសជាសមាជិកប្លុកបង្កើនការបំពាក់អាវុធត្រៀមខ្លួន និងជំរុញការចំណាយយោធាបន្ថែមទៀត។

មន្ត្រីលោកខាងលិច រួមទាំងលោក Pistorius បានបង្ហើបពីផែនការការចំណាយយោធាយ៉ាងច្រើន រួមទាំងផែនការ ReArm Europe ចំនួន ៨០០ ពាន់លានអឺរ៉ូ (៩២៨ ពាន់លានដុល្លារ) របស់សហភាពអឺរ៉ុប និងការសន្យារបស់សមាជិកណាតូក្នុងការបង្កើនការចំណាយការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប។
ទន្ទឹមនោះ ទីក្រុងមូស្គូ បានបដិសេធការចោទប្រកាន់ទាំងនេះថាជារឿងមិនសមហេតុសមផល ដោយថាលោកខាងលិច កំពុងយកបញ្ហាជាមួយរុស្ស៊ី ដើម្បីជំរុញភាពតានតឹង ពង្រីកកញ្ចប់ថវិកាយោធា និងបង្វែរបញ្ហាក្នុងស្រុក។

នៅក្នុងបទសម្ភាសន៍ដែលចេញផ្សាយ កាលពីថ្ងៃសុក្រ លោក Pistorius បានសង្កត់ធ្ងន់ថា អ្នកជំនាញយោធា និងសេវាស៊ើបការណ៍សម្ងាត់ ប៉ាន់ស្មានថារុស្ស៊ី នឹងកសាងកងកម្លាំងរបស់ខ្លួនឡើងវិញគ្រប់គ្រាន់ដើម្បីវាយប្រហារសមាជិកណាតូនៅភាគខាងកើត។
គួរបញ្ជាក់ថា ប្លុកណាតូ និងរុស្ស៊ី តែងតែមានបញ្ហានឹងគ្នាចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន ផ្ទុះឡើងមក ខណៈក្រុងមូស្គូ ទទូចមិនឱ្យក្រុងគៀវ ចូលរួមជាមួយប្លុកនេះដាច់ខាត៕

ដោយ៖ ពេជ្រ
