មនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ និង ១៩នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីឡានក្រុងដឹកអ្នកដំណើរមួយគ្រឿង ត្រូវដីបាក់សង្កត់ពីលើនៅខេត្ត Khanh Hoa ភាគកណ្តាលប្រទេសវៀតណាម ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Tuoi Tre ។

ឡានក្រុងនេះ ធ្វើដំណើរឆ្លងកាត់ស្រុក Khanh Le Pass ដែលមានអ្នកដំណើរ ៤០នាក់ ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែដីបាក់ស្រុតចុះតែម្ដង។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង ៦នាក់ រួមមានបុរស ៣នាក់ និងស្ត្រី ៣នាក់។ អ្នកដំណើររងរបួស ១៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក៕

ដោយ៖ ពេជ្រ
