ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា យ៉ាងហោចណាស់ទាហាន ១០០ នាក់ ដែលអាជ្ញាធរកូរ៉េខាងជើង បញ្ជូនទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការប្រយុទ្ធតទល់នឹងអ៊ុយក្រែន ដោយខ្លះស្លាប់ និង ១,០០០ នាក់រងរបួស។ នេះបើយោងតាមសមាជិកសភាកូរ៉េខាងត្បូងម្នាក់។
នៅក្នុងសន្និសីទបិទទ្វារមួយទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភា សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) ក៏បានលើកឡើងថា យោធារុស្ស៊ី ត្អូញត្អែរថាទាហានកូរ៉េខាងជើងខ្វះសមត្ថភាពឆ្លើយតបដោយយន្តហោះគ្មានមនុស្សបើក ដោយឲ្យចល័តចម្បងនៅជួរមុខវិញ ។
យោងតាម NIS បានឱ្យដឹងថា ទាហានកូរ៉េខាងជើងចំនួន ១១,០០០ នាក់ដែលគេប៉ាន់ប្រមាណថានឹងត្រូវដាក់ពង្រាយនៅក្នុងតំបន់ Kursk ចាប់ពីខែមករា និងខែកុម្ភៈ។
ទីភ្នាក់ងារនេះ ក៏បានបញ្ជាក់ផងដែរថា ខ្លួនរកឃើញសញ្ញាដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងរៀបចំការបណ្តុះបណ្តាលកងកម្លាំងប្រតិបត្តិការពិសេស ដើម្បីបញ្ជូនបន្ថែមទៅកាន់អ៊ុយក្រែន ផងដែរ៕
ដោយ៖ ពេជ្រ