​​ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពី “អភិបាលកិច្ចសកល ប្រតិបត្តិការយុវជន” បើកធ្វើនៅទីក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង

នៅថ្ងៃទី១១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់  ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពី “អភិបាលកិច្ចសកល ប្រតិបត្តិការយុវជន” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ“យុវជនរួមគ្នាពិភាក្សាអំពីអភិបាលកិច្ចសកល និងរួមគ្នាបង្កើតអនាគតទំនើបសម្រាប់ប្រទេសចិននិងអាហ្វ្រិក”បានបើកធ្វើនៅទីក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង។

ពេលថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានគូសបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផ្តោតការយកចិត្តទុកដាក់ចំពោះយុវជនពិភពលោក ភ្ជាប់ទំនាក់ទំនងជាមួយយុវជនពិភពលោក និងគាំទ្រយុវជននៅជុំវិញពិភពលោកជាប់រហូតមក យើងនឹងបង្កើតវេទិកាផ្លាស់ប្តូរកាន់តែច្រើនសម្រាប់ការប្រមូលផ្តុំតម្រិះប្រាជ្ញា និងការពិគ្រោះពិភាក្សាជាមួយគ្នាតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយសកលដែលមាន៨៥ភាសា  វេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះ CGTN និងទីស្នាក់ការចំនួន ១៩២នៅក្រៅប្រទេស ក្នុងន័យជួយយុវជននៅជុំវិញពិភពលោកឱ្យបង្កើនការយល់ដឹងពីគ្នា ស្វែងរកគំនិតឯកភាពគ្នា ចែករំលែកឱកាសអភិវឌ្ឍន៍ និងរួមគ្នាបង្កើតអនាគតកាន់តែប្រសើរ៕

Written by 

Related posts

Leave a Comment