ក្លិបបាល់ទាត់សិង្ហក្រហមភ្នំពេញក្រោន បានប្រកាសបញ្ចប់កិច្ចសន្យាភាពជាដៃគូឧបត្ថម្ភជាមួយក្រុមហ៊ុន Smart Axiata បន្ទាប់ពីរួមគ្នារយៈពេល ១០ ឆ្នាំនៃកិច្ចសហការ។ នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្លិបនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានោះដែលក្លិបបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រ និងការជឿទុកចិត្តឥតងាករេរបស់ក្រុមហ៊ុន Smart Axiata ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ក្លិប។ ក្លិបសូមជូនពរឱ្យក្រុមហ៊ុន Smart Axiata ទទួលបាននូវភាពរីកចម្រើនជាបន្តបន្ទាប់៕

