អាមេរិក ប្រើសុទ្ធតែយន្តហោះ F-35 កម្ទេចទូកដឹកគ្រឿងញៀន

របាយការណ៍ពី CNN រាយការណ៍ថា យោធាអាមេរិក កំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper និងយន្តហោះចម្បាំង F-35 ជំនាន់ទីប្រាំ ដើម្បីបង្ក្រាបក្រុមជួញដូរគ្រឿងញៀននៅជិតឆ្នេរសមុទ្រវេណេស៊ុយអេឡា។

ប្រភពពី CNN បានបន្ថែមថា ការវាយប្រហារភាគច្រើនប្រើយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដែលជាយន្តហោះបញ្ជាពីចម្ងាយដែលប្រើប្រាស់ដោយយោធា និងជាធម្មតាបំពាក់ដោយមីស៊ីល Hellfire។

ការវាយប្រហារផ្សេងទៀតត្រូវបានធ្វើឡើងដោយយន្តហោះមានមនុស្សបើក រួមទាំងយន្តហោះចម្បាំង AC-130J និងយន្តហោះចម្បាំង F-35 ។

របាយការណ៍ដដែល បន្តថា ចាប់តាំងពីដើមខែកញ្ញាមក យោធាអាមេរិកបានសម្លាប់មនុស្ស ៧៦ នាក់ ក្នុងការវាយប្រហារចំនួន ១៩ ដង ដោយបំផ្លាញទូកចំនួន ២០គ្រឿង ជាផ្នែកមួយនៃយុទ្ធនាការមួយដែលទីក្រុងវ៉ាស៊ីនតោន អះអាងថាមានគោលបំណងកាត់បន្ថយលំហូរគ្រឿងញៀនចូលទៅសហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment