​លោក Xi Jinping ប្រធានរដ្ឋចិនជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipeទី៦ ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ

ព្រឹកថ្ងៃទី១២ខែវិច្ឆិកា  លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipeទី៦ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ។

 លោក Xi Jinping បានស្វាគមន៍ព្រះអង្គម្ចាស់ Felipeទី៦ ដែលយាងមកបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ដោយគូសបញ្ជាក់ថាប្រទេសចិននិងអេស្ប៉ាញសុទ្ធតែមានវប្បធម៌និងប្រវត្តិសាស្រ្តដ៏យូរលង់ ។ បន្ទាប់បានបង្កើតទំនាក់ទំនងការទូតអស់រយៈពេលជាង៥០ឆ្នាំមក ប្រទេសទាំងពីរបានបង្កើតជាគំរូដែលប្រទេសមានប្រវត្តិសាស្រ្តនិងវប្បធម៌ខុសគ្នា ប្រព័ន្ធសង្គមខុសគ្នាតែអាចរួមរស់ដោយសុខដុមរមនានិងស្វែងរកការអភិវឌ្ឍរួម ក៏ដូចជាដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការបើកទូលាយនិងកិច្ចសហប្រតិបត្តិការសកល និងគាំពារយុត្តិធម៌អន្តរជាតិ។ ប្រទេសចិនរីករាយធ្វើការជាមួយអេស្ប៉ាញ ពួតដៃគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលប្រកបដោយកម្លាំងនិងធឹងខាងយុទ្ធសាស្រ្ត កម្លាំងរស់រវើកខាងការអភិវឌ្ឍនិងឥទ្ធិពលអន្តរជាតិកាន់តែខ្លាំងក្លា។

ជាការឆ្លើយតប ព្រះអង្គម្ចាស់ Felipeទី៦ បានមានព្រះបន្ទូលថា ទ្រង់មានព្រះទ័យ សោមនស្សរីករាយណាស់ដែលបានយាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនក្នុងឱកាស​ខួប​២០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអេស្ប៉ាញនិងចិន រដ្ឋាភិបាលអេស្ប៉ាញប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវគោលនយោបាយ ចិនមួយ គាំទ្រការការពារបូរណភាពទឹកដីជាតិរបស់ចិន រីករាយធ្វើការជាមួយប្រទេសចិនដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជារួមចំណែកកាន់តែធំចំពោះសន្តិភាពនិងស្ថិរភាពពិភពលោក៕

Written by 

Related posts

Leave a Comment