រដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថា ការបំផ្ទុះរថយន្តដ៏សាហាវនៅក្នុងតំបន់ពេញនិយមមួយកន្លែងនៃទីក្រុងដេលី គឺជាហេតុការណ៍ភេរវកម្ម។

មនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់ និង ២០នាក់ទៀតរងរបួស នៅក្នុងការបំផ្ទុះរថយន្តនៅជិតបន្ទាយក្រហមប្រវត្តិសាស្ត្ររបស់រដ្ឋធានី កាលពីថ្ងៃចន្ទ។
គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី បានថ្កោលទោសការវាយប្រហារនេះនៅក្នុងកិច្ចប្រជុំសន្តិសុខមួយ កាលពីល្ងាចថ្ងៃពុធ ដោយនិយាយថា ជាទង្វើដ៏កំសាកដែលធ្វើឡើងដោយកងកម្លាំងប្រឆាំងជាតិ។
អាជ្ញាធរមិនទាន់បានបញ្ចេញឈ្មោះជនសង្ស័យណាម្នាក់ ឬចាប់ខ្លួនឃាតករណាមួយទាក់ទងនឹងការបំផ្ទុះនេះនៅឡើយទេ។
ក្រោយកើតហេតុភ្លាមៗ អាជ្ញាធរ ក្នុងតំបន់បានសង្ស័យបឋមថាអាចជាប់ពាក់ព័ន្ធនឹងប្រទេសប៉ាគីស្ថាន ហើយបញ្ជាឱ្យមានការរឹតបន្តឹងគ្រប់ច្រកនៃព្រំដែនជាមួយទីក្រុងអ៊ីស្លាម៉ាបាដភ្លាមៗ ផងដែរ៕


ដោយ៖ ពេជ្រ
