WSJ៖ ចិន នឹងកំណត់ការផ្គត់ផ្គង់លោហធាតុកម្រទៅអាមេរិក

កាសែត The Wall Street Journal (WSJ) រាយការណ៍ដោយដកស្រង់ប្រភពព័ត៌មានថា ប្រទេសចិន កំពុងពិចារណាបង្កើតប្រព័ន្ធមួយដែលនឹងកំណត់ការផ្គត់ផ្គង់លោហធាតុកម្រ និងសម្ភារៈមួយចំនួនទៀតដល់ក្រុមហ៊ុនការពារជាតិអាមេរិក។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រព័ន្ធ Validated end-user នឹងអនុញ្ញាតឱ្យអាជ្ញាធរចិន កំណត់ការនាំចេញលោហធាតុកម្រទៅកាន់សហរដ្ឋអាមេរិក មានភាពប្រសើរឡើង និងច្បាស់លាស់។

ទោះជាយ៉ាងណា ប្រព័ន្ធបែបនេះ អាចធ្វើឱ្យស្មុគស្មាញដល់ការផ្គត់ផ្គង់លោហធាតុកម្រដល់ក្រុមហ៊ុនអាមេរិកនៅក្នុងឧស្សាហកម្មរថយន្ត និងអាកាសចរណ៍ ដោយសារអតិថិជនស៊ីវិល និងយោធាពឹងផ្អែកលើផលិតផលរបស់ក្រុមហ៊ុនទាំងនោះ។

នៅថ្ងៃទី ៩ ខែតុលា ក្រសួងពាណិជ្ជកម្មចិន បានចេញផ្សាយឯកសារពីរស្តីពីការរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញលោហធាតុកម្រ និងបច្ចេកវិទ្យាពាក់ព័ន្ធ។ នៅថ្ងៃទី ១០ ខែតុលា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមទីក្រុងប៉េកាំងជាមួយនឹងការដំឡើងពន្ធ ១០០ ភាគរយ។

លោក ក៏បានព្រមានអំពីការរឹតបន្តឹងដែលអាចកើតមានលើការផ្គត់ផ្គង់ទំនិញផ្សេងទៀតទៅកាន់ប្រទេសចិន ជាពិសេសគ្រឿងបន្លាស់យន្តហោះ។

ដោយឡែក កាលពីថ្ងៃទី ៣០ ខែតុលា បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង,លោក ត្រាំ បាននិយាយថា ប្រទេសចិន យល់ព្រមបន្តផ្គត់ផ្គង់លោហធាតុកម្រដល់សហរដ្ឋអាមេរិកដោយគ្មានលក្ខខណ្ឌ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment