គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Masatada Ishii បានលើកឡើងក្រោយក្រុមដំរីសឹកថៃ វាយបកយកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ៤-២ កាលពីម្សិលមិញថាប្រកួតចុងក្រោយក៏មិនបណ្ដោយដូចគ្នា។
lលោកថា ទោះជាក្រុមដំរីសឹកថៃ បានឡើងវគ្គបន្តរួចហើយក្ដី ប៉ុន្តែលោកនៅតែព្យាយាមផ្តោតលើគ្រប់ការប្រកួត និងគ្រប់ពេលវេលា ធ្វើយ៉ាងណាឲ្យបានល្អ ហើយនឹងមានការផ្លាស់ប្ដូរគ្នាលេង ដូច្នេះយើងត្រូវព្យាយាមគិតអំពីការប្រកួតបន្ទាប់ ព្រមជាមួយរបៀបនៃការរក្សាតុល្យភាពផងដែរ។
បច្ចុប្បន្នភាព ក្នុងពូល A ក្រុមថៃ គឺជាក្រុមដែលបានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចជាស្រេច ដោយមាន៩ពិន្ទុដាច់គេ។ សិង្ហបុរី ឈរលេខ២ មាន៦ពិន្ទុ តាមពីក្រោយដោយកម្ពុជា ដែលមាន៤ពិន្ទុ ស្មើក្រុមលេខ៤ ម៉ាឡេស៊ី។ សិង្ហបុរី កម្ពុជា និងម៉ាឡេស៊ី ត្រូវកាត់ក្តីយកមួយក្រុមទៅវគ្គខ្វែង ក្នុងការប្រកួតចុងក្រោយ ពូល A នាថ្ងៃទី២០ ខែធ្នូ។ សិង្ហបុរី ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី ខណៈក្រុមជម្រើសជាតិថៃ ត្រូវស្វាគមន៍ក្រុមគោព្រៃកម្ពុជា៕