បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៤ម៉ឺន៧ពាន់នាក់មកពីប្រទេសចំនួន៤៦នៅទូទាំងពិភពលោក អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះបទពិសោធនិងប្រសិទ្ធភាពបែបវិទ្យាសាស្ត្រនៃអភិបាលកិច្ចប្រទេសចិន ហើយមានជំនឿចិត្តកាន់តែខ្ពស់ចំពោះសេដ្ឋកិច្ចចិន ។
ក្នុងការស្ទង់មតិរយៈពេលបីឆ្នាំជាប់ៗគ្នា កម្រិតសម្គាល់ឃើញថាប្រទេសចិនជាប្រទេសដ៏ជោគជ័យ មានអត្រាលើសពី៨៤ភាគរយជាប់រហូត ។ ក្នុងក្នុងស្ទង់មតិស្តីពីការវាយតម្លៃចំពោះប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ចិន និងចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនដែលឈរនៅលេខរៀង៣ខាងមុខ គឺ “កែលម្អហេដ្ឋារចនាសម័្ពន្ធ” “ លើកកម្ពស់គុណភាពអប់រំ” និង “លើកកម្ពស់កម្រិតប្រាក់ចំណូល” ។ ក្នុងការស្ទង់មតិនៅឆ្នាំ២០២៥ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៩,៨ភាគរយកោតសរសើរចំពោះប្រសិទ្ធភាពកែលម្អហេដ្ឋារចនាសម័្ពន្ធរបស់ចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៨ភាគរយ សម្គាល់ឃើញថា គុណភាពអប់រំរបស់ចិនទទួលបានការលើកកម្ពស់យ៉ាងលេចធ្លោ ។ ៧៣ភាគរយសម្គាល់ឃើញថា ប្រាក់ចំណូលរបស់ប្រជាជនចិនត្រូវបានលើកកម្ពស់យ៉ាងច្បាស់លាស់ ។ ក្រៅពីនេះ ក្នុងការស្ទង់មតិរយៈពេលបីឆ្នាំជាប់ៗគ្នា ជំនឿចិត្តរបស់អ្នកផ្តល់បទសម្ភាសន៍ចំពោះនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិនបានលើកកម្ពស់ជាបន្តបន្ទាប់ ។ ក្នុងការស្ទង់មតិនៅឆ្នាំ២០២៥ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៥ភាគរយកោតសរសើរចំពោះសេដ្ឋកិច្ចចិនថា មានកម្លាំងជាក់ស្តែងខ្លាំង ៨៩,៣ភាគរយកោតសរសើរសេដ្ឋកិច្ចចិនថាបានរក្សានិន្នាការកំណើនខ្ពស់ ៨៦,៤ភាគរយទទួលស្គាល់យ៉ាងពេញលេញចំពោះការរួមចំណែកដ៏សំខាន់របស់សេដ្ឋកិច្ចចិនចំពោះសេដ្ឋកិច្ចសកល ៕

