ភ្នំបូកគឺជាភ្នំធម្មជាតិមានទេសភាពស្រស់បំព្រង ភ្ញៀវទេសចក៍អាចមើលឃើញថ្ងៃរះនិងថ្ងៃលិចយ៉ាងស្រស់ស្អាតថែមទៀតផង។ ប្រាសាទភ្នំបូកស្តិតនៅក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កសាងឡើងនៅចុងសតវត្សរ៍ ទី៩ និងដើមសតវត្សរ៍ ទី១០នៃរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះសាងពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ ដែលមានប្រាង្គបី នៅលើខឿនតែមួយបែរទៅទិសខាងកើត ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។




