យោងតាមការចេញផ្សាយរបស់ផេកកីឡាក្នុងស្រុកជាច្រើនបានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយចិនហុងកុង ខណៈការប្រមូលផ្ដុំកីឡាករចូលជំរំហ្វឹកហាត់នេះ មានរយៈពេលខ្លីបំផុត ពោលអាចប្រហែលជា ៣ថ្ងៃប៉ុណ្ណោះមុនការប្រកួតមកដល់ ដោយគិតទាំងការត្រូវធ្វើដំណើរទៅហុងកុងថែមទៀត ហើយវាក៏ជារឿងដែលថ្មីបំផុតមួយសម្រាប់ក្រុមគោព្រៃកម្ពុជាផងដែរ។
សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹង ចិនហុងកុង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សមាគមបាល់ទាត់ចិនហុងកុង ៕

