ត្រាំ សង្ឃឹមអាមេរិក រុស្ស៊ី និងចិន អាចព្រមព្រៀងគ្នាកាត់បន្ថយអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថា ទីក្រុងវ៉ាស៊ីនតោន មូស្គូ និងប៉េកាំង អាចព្រមព្រៀងគ្នាក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។

លោក បានចង្អុលបង្ហាញ នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសអាស៊ីកណ្តាលចំនួន ៥ នៅសេតវិមានថា សហរដ្ឋអាមេរិក រុស្ស៊ី និងចិន អាចលុបបំបាត់ ឬកាត់បន្ថយអាវុធនុយក្លេអ៊ែរ។

មេដឹកនាំអាមេរិក បានចង្អុលបង្ហាញថា ខ្ញុំគិតថាការលុបបំបាត់អាវុធនុយក្លេអ៊ែរនឹងជារឿងដ៏អស្ចារ្យ។ ខ្ញុំបាននិយាយជាមួយលោកប្រធានាធិបតី Xi អំពីវារួចរាល់ហើយ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា គោលលទ្ធិរបស់ខ្ញុំគឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ បើទោះបីជាយើងមានអាវុធនុយក្លេអ៊ែរដែលអស្ចារ្យក៏ដោយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment