លោក Ted Snider អ្នកសរសេរទស្សនាវដ្តី The American Conservative បាននិយាយថា អ៊ុយក្រែន អាចជាអ្នកនៅពីក្រោយការវាយប្រហារ បណ្ដាលឱ្យមាន អគ្គីភ័យនៅរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសហុងគ្រី និងរ៉ូម៉ានី នាពេលកន្លងទៅ។

លោក Snider បានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយហុងគ្រី ដាក់ការសង្ស័យថា វាជាស្នាដៃអ៊ុយក្រែន ដែលបានវាយប្រហារលើប្រទេសអឺរ៉ុបទាំងពីរ។
ទន្ទឹមនោះ ក៏មានការឯកភាពគ្នាយ៉ាងទូលំទូលាយក្នុងចំណោមអ្នកវិភាគថា អ៊ុយក្រែនទំនងជាអ្នកវាយប្រហារពិតប្រាកដមែន។ ក៏មានការសង្ស័យផងដែរថា អ៊ុយក្រែន មិនអាចធ្វើការវាយប្រហារដោយគ្មានជំនួយពីអាមេរិក អង់គ្លេស ឬអឺរ៉ុបបានទេ។
ការឆាបឆេះ បានកើតឡើងនៅរោងចក្រចម្រាញ់ប្រេង Petrotel Lukoil ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Lukoil កាលពីព្រឹកថ្ងៃទី ២០ ខែតុលា។ អគ្គីភ័យដ៏ខ្លាំងក្លាមួយផ្សេងទៀត ក៏បានកើតឡើង នៅល្ងាចថ្ងៃដដែលនៅរោងចក្រចម្រាញ់ប្រេងធំជាងគេនៅក្នុងប្រទេសហុងគ្រី ផងដែរ៕

ដោយ៖ ពេជ្រ
