មជ្ឈមណ្ឌលតាមដានការព្យាករណ៍រញ្ជួយដីនៃក្រសួងសង្គ្រោះបន្ទាន់ បានជូនដំណឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារនៅក្នុងខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។

មជ្ឈមណ្ឌលនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ កើតឡើងនៅម៉ោងប្រហែល ១ និង ២៩ នាទីព្រឹក (ម៉ោងក្នុងស្រុក)។ កម្រិតនៃការរញ្ជួយនៅចំណុចកណ្តាលជម្រៅ ៣០ គីឡូម៉ែត្រ។ មិនមានរបាយការណ៍អំពីអ្នករងរបួស និងការខូចខាតណាមួយនោះទេ។
ទន្ទឹមនោះ ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក ក៏បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយផ្សេងទៀតកម្រិត ៦.៣ រ៉ិចទ័រ បានកើតឡើងនៅក្នុងតំបន់ភ្នំ Hindu Kush ក្នុងប្រទេសអាហ្វហ្គានីស្ថាន ផងដែរ។
យោងតាមទិន្នន័យ ចំណុចកណ្តាលមានចម្ងាយ ៣៧ គីឡូម៉ែត្រទៅភាគពាយ័ព្យនៃទីក្រុង Mazar-i-Sharif ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។


ដោយ៖ ពេជ្រ
