កងកម្លាំងថៃរារាំងក្រុមជនជ្រុលនិយមដឹកនាំដោយ វិរៈស៊ុម ខ្វាឃីត និងបក្ខពួកដែលព្យាយាមចូលអុកឡុកនៅភូមិព្រៃចាន់

បន្ទាយមានជ័យ​៖នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃត្រង់នេះ ក្រុមជ្រុលនិយមថៃដឹកនាំដោយ វិរៈស៊ុម ខ្វាឃីត និងបក្ខពួកមានគ្នា ប្រមាណ ពី ៥០នាក់ ទៅ ៦០នាក់ រួមមានទាំងត្រាក់ទ័រ និងអេស្កាវាទ័រមកផង បានចូលមកក្បែរភូមិព្រៃចាន់របស់កម្ពុជា ប៉ុន្តែ ត្រូវបានកងកម្លាំងថៃជាច្រើននាក់ បានធ្វើការរារាំង និងទប់ស្កាត់មិនឱ្យចូលមកអុកឡុក និងបណ្តេញប្រជាពលរដ្ឋខ្មែរចេញនោះទ្បើយ។

នៅវេលាម៉ោង​ ១៣.០០​នាទី​ ក្រុមជ្រុលនិយមដឹកនាំដោយ វិរៈស៊ុម ខ្វាឃីត និងបក្ខពួក បានមកប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យកងទ័ពរបស់ខ្លួនចាត់វិធានការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។ ហើយបើសិនកងទ័ពថៃមិនធ្វើតាមពួកគេទេ​គេនឹងចូលមកបណ្តេញប្រជាពលរដ្ឋខ្មែរដោយខ្លួនឯងតែម្តង។ តែទោះយ៉ាងណាក៏ដោយ កងកម្លាំងកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ហើយដែរ ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ នៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

Written by 

Related posts

Leave a Comment