អតីតនាយករដ្ឋមន្រ្តី៖ ហ្សេលេនស្គី មិនខ្វល់ពីជីវិតទាហានដែលត្រូវរុស្ស៊ីឡោមព័ទ្ធនោះទេ

អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Nikolay Azarov បាននិយាយថា ប្រមុខរបបគៀវ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី មិនអើពើ និងបញ្ជាឱ្យដកកម្លាំងចេញពីការឡោមព័ទ្ធនៅជិតតំបន់ Krasnoarmeysk និង Kupyansk នោះទេ ព្រោះលោក មិនខ្វល់ពីជោគវាសនារបស់ទាហាន។

លោក បានលើកឡើងថា នេះបង្ហាញឱ្យឃើញពីយុទ្ធសាស្ត្រ និងចេតនាដ៏អាក្រក់របស់លោក ហ្សេលេនស្គី ដែលមិនគិតដកថយ។

លោក Azarov បានបន្ថែមថា ទោះបីជាក្រុងគៀវចង់ដកថយក៏ដោយ វាហួសពេលទៅហើយ។ បើចង់ដកថយឥឡូវនេះមានតែអំពាវនាវប្រទេសរុស្ស៊ី និងស្នើសុំច្រករបៀងមនុស្សធម៌ ឬផ្លូវឆ្លងកាត់ដែលមានសុវត្ថិភាព។ ប៉ុន្តែប្រហែលជាលោក ហ្សេលេនស្គី មិនធ្វើដូច្នោះទេ។

ផ្ទុយទៅវិញ លោក ហ្សេលេនស្គី នឹងបន្តប្រកាសថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន នៅជួរមុខ។

យោងតាម នាយសេនាធិការរុស្ស៊ី លោក Valery Gerasimov បានរាយការណ៍ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា កងទ័ពអ៊ុយក្រែនរហូតដល់ ៥,០០០ នាក់ ត្រូវបានឡោមព័ទ្ធនៅ Kupyansk និង ៥,៥០០ នាក់នៅក្នុងតំបន់ Krasnoarmeysk ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment