ខេត្តក្រចេះ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រចេះ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ដោយប្រកាសផ្អាកជាបណ្ដោះអាសន្ននូវចរាចរណ៍យានយន្តគ្រប់ប្រភេទធ្វើដំណើរលើកំណាត់ផ្លូវខេត្តលេខ 3KRT24 បន្ទាប់ពី ស្ពានអូរឆ្លូង បានបាក់ទាំង ស្រុងដោយសាររថយន្តធុនធំដឹកកសិផលដំឡូងឆ្លងកាត់។
តាមសេចក្តីជូនដំណឹងលេខ ៦៩៧ សក.ក្រច មន្ទីរសាធារណការខេត្តក្រចេះបានបញ្ជាក់ថា ស្ពានអូរឆ្លូង ដែលជាប្រភេទស្ពានកម្រាលដែកបេឡេត៍ ប្រវែង ៣៩ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ត្រង់គីឡូម៉ែត្រ ០១+៥២០ ស្ថិតក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល បានបាក់ទាំងស្រុង មិនអាចន្តធ្វើចរាចរណ៍បាន៕




