នៅថ្ងៃទី ២៨ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី”នវានុវត្តន៍ ភាពបើកទូលាយនិងចែករំលែកសមិទ្ធផលអភិវឌ្ឍន៍រួម”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានទូតចិនប្រចាំនៅស្រីលង្កាបានបើកធ្វើនៅទីក្រុងកូឡុំបូ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
លោក Shen Haixiong បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទទួលបានការយកចិត្តទុកដាក់ជាទូទៅទើបបានបិទបញ្ចប់ដោយជោគជ័យនៅទីក្រុងប៉េកាំង នេះគឺជានិមិត្តសញ្ញាដ៏សំខាន់មួយទៀតរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ។ កិច្ចប្រជុំពេញអង្គបានប្រកាសយ៉ាងឱឡារិកម្តងទៀតទៅកាន់ពិភពលោកថា៖ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់និងបង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ មិនថានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏ប្រទេសចិនក្នុងយុគសម័យថ្មីដែលប្រកាន់ខ្ជាប់នូវការបើកទូលាយ ការចែករំលែកនិងការច្នៃប្រឌិតថ្មីប្រាកដជានឹងបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងកាន់តែច្រើនសម្រាប់ពិភពលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាតាមរយៈនិរន្តរភាពនៃគោលនយោបាយនិងស្ថិរភាពនៃការអភិវឌ្ឍជាក់ជាមិនខាន ៕

