ពន្ធនាគារខេត្តបន្ទាយមានជ័យបានធ្វើការបន្ទរបន្ថយ ទោសដល់ទណ្ឌិតក្នុងឱកាស​ទិវា​ជ័យជំនះ​លើរបប​ប្រល័យពូជសាសន៍​ ៧​មករា​ ឆ្នាំ​២០២៦​  ចំនួន​១២នាក់ ស្រី២នាក់ ចំនួន ៣ខែ

បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃ​ទី​ ៣០​ តុលា​ ២០២៥​ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យបានបើក កិច្ចប្រជុំ អានព្រះរាជក្រឹត្យកាបន្ធូរបន្ថយទោស ដល់ទណ្ឌិតក្នុងឱកាស​ទិវា​ជ័យជំនះ​លេីរបប​ប្រល័យពូជសាសន៍​ ៧​មករា​ ឆ្នាំ​២០២៦​ ចំនួន ១២នាក់ ស្រី២នាក់ ចំនួន ៣ខែ  ។កិច្ចប្រជុំនេះមានការចូលរួម លោក ឃូ ពៅ អភិបាលរងខេត្តបបន្ទាយមានជ័យ  លោក​ អ៊ុង​ សុីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ  លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោក ពៅខេមរា ស្នងការរងខេត្ត មន្ត្រីពាក់ព័ន្ធជាច្រើននាក់។

លោក​ អ៊ុង​ សុីផាន​ បានអានរបាយការណ៍សង្ខេបក្នុងពន្ធនាគារថា បន្ទាយមានជ័យ ព្រះរាជក្រឹត្យលេខ ២៧.០៤   ១៥.០០មរ ចុះថ្ងៃទី២៦ខែ៥ ឆ្នាំ២០២៣ នស/រកត/៩១៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ឲ្យធ្វើ ការ  បន្ធូបន្ធោយទោស ដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ ២០២៦ ចំនួន ១២ នាក់ ស្ត្រី ២ នាក់ ក្នុងនោះ បន្ធូរបន្ថយទោសចំនួន ៣ ខែ ។

លោក​ អ៊ុង​ សុីផាន​ បានមានប្រសាសន៍ថា ជនជាប់ឃុំរហូតមកដល់សព្វថ្ងៃនេះ សរុបចំនួន ២.៩៥៣ នាក់ ក្នុង ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជា  ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។

អង្គភាពបានយកចិត្តទុកដាក់  លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំ  ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់ផងដែរ។

ជនជាប់ឃុំទាំងអស់ត្រូវបាន ប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើម ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក មាន ៣ខែ.៦ខែ.និង៩ខែទៀតផង។

លោក ឃូពៅ បានមានប្រសាន៍ថា ការបន្ធូបន្ថយដល់ទណ្ឌិតថ្ងៃបុណ្យ ៧ មករាមានចំនួន១២នាក់ ក្នុងបន្ធូបន្ថយទោសយះពេល៣ខែ  សម្រាប់អ្នកទោសជិតផុតកំណត់និងបានចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះ។

លោកឃូពៅបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕

Written by 

Related posts

Leave a Comment