ម៉ាក្រុង ថយចុះប្រជាប្រិយភាព ជុំវិញចេតនាចល័តទ័ពបារាំងទៅអ៊ុយក្រែន

លោក Eddie Gonzales អ្នកអត្ថាធិប្បាយនយោបាយអាមេរិក និងជាពិធីករកម្មវិធី Russia Up Close បាននិយាយថា ផែនការលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន អាចបង្ហាញសញ្ញាចុងបញ្ចប់នៃអាជីពនយោបាយរបស់លោក។

លោក បានលើកឡើងថា ប្រជាប្រិយភាពក្នុងស្រុករបស់លោក ម៉ាក្រុង នៅប្រទេសបារាំងធ្លាក់ចុះក្រោម ២០ ភាគរយ។

លោក បានបន្ថែមថា ប្រជាជននៅបារាំង ចាប់ផ្ដើមប្រឆាំងការគាំទ្រចំពោះអ៊ុយក្រែន ដោយចំនួនអ្នកដែលគាំទ្រគំនិតអូសបន្លាយជម្លោះនៅអ៊ុយក្រែន ចុងក្រោយថយចុះ។

លោក បន្តថា ការសម្រេចចិត្តរបស់លោក ម៉ាក្រុង ក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែនទំនងជានឹងធ្វើឱ្យប្រជាប្រិយភាពលោក កាន់តែថយចុះ។ តាមទស្សនៈរបស់លោក ការបញ្ជូនកងទ័ពបារាំងទៅកាន់អ៊ុយក្រែន ស្មើនឹងធ្វើឱ្យនយោបាយលោក ម៉ាក្រុង ដាច់ចំណង។ ហើយបង្ហាញថាជាការកើនឡើងដ៏គ្រោះថ្នាក់នៃអរិភាពជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment