Juventus សម្រេចដកលោក Igor Tudor ចេញពីតំណែង ក្រោយដឹកនាំបាន​៧ខែ  

ក្លឹបបាល់ទាត់ Juventus បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Igor Tudor ហើយ បន្ទាប់ពីកាន់តួនាទីធំនេះបានតែ ៧ខែប៉ុណ្ណោះ។  

ការសម្រេចចិត្តដកគ្រូបង្វឹកសញ្ជាតិក្រូអាត វ័យ ៤៣ឆ្នាំរូបចេញពី​តំណែ​ង ​ ក្រោយ សេះបង្កង់បានរងបរាជ័យ ក្រោមថ្វីជើងរបស់ Lazio បានធ្វើឱ្យ Juventus ធ្លាក់ទៅលេខរៀងទី៨ ក្នុងលីគ Serie A ជាបណ្តោះអាសន្ន ​បន្ទាប់ពីចូលដឹកនាំជំនួសកៅអីលោក Thiago Motta កាលពីអំឡុងខែមីនា ឆ្នាំ២០២៥។

Juventus បានចាញ់ Lazio កាលពីថ្ងៃអាទិត្យ វាគឺជាការបរាជ័យលើកទី៣ ជាប់ៗគ្នាគ្រប់កម្មវិធីតែម្តង ក្នុងចំណោម ៨ប្រកួតចុងក្រោយពុំដែលឈ្នះសោះឡើយ។

ក្លឹបសេះបង្កង់មួយនេះ បានតែងតាំងលោក Massimiliano Brambilla ជាអ្នកចាត់ការបណ្តោះអាសន្ន ដើម្បីប្រកួតទល់នឹង Udinese នៅរាត្រីថ្ងៃពុធក្នុង Serie A ស្របពេលនៅ Champions League វិញ ពួកគេស្ថិតនៅលេខរៀងទី២៥ ក្រៅពីចាញ់១ និងស្មើ ២លើក ក្នុងចំណោម ៣ប្រកួតកន្លងមក៕

Written by 

Related posts

Leave a Comment