ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ជួបគ្រោះថ្នាក់នៅសមុទ្រចិនខាងត្បូង

យន្តហោះចម្បាំងមួយគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង នៃកងនាវាផ្ទុកយន្តហោះ USS Nimitz របស់អាមេរិក បានធ្លាក់នៅសមុទ្រចិនខាងត្បូង កាលពីរសៀលថ្ងៃអាទិត្យ។

យោងតាមកងនាវាប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹក បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកបើកឧទ្ធម្ភាគចក្រ MH-60R Sea Hawk ៣ នាក់ រួមទាំងពីឡុត ២នាក់ នៅក្នុងយន្តហោះចម្បាំង F/A-18F Super Hornet ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ មកដល់ពេលនេះ អ្នកទាំង ៥ មានសុវត្ថិភាព។

សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា មូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត រកមូលហេតុឱ្យច្បាស់។

នាវាចម្បាំង USS Nimitz វិលត្រឡប់ទៅកាន់កំពង់ផែនៅមូលដ្ឋានទ័ពជើងទឹក Kitsap ក្នុងរដ្ឋវ៉ាស៊ីនតោន បន្ទាប់ពីត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាអស់រយៈពេលជាច្រើនខែ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការវាយប្រហារដោយពួកឧទ្ទាមហ៊ូធីយេម៉ែន លើនាវាពាណិជ្ជកម្ម៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment