ប្រកាសតែងតាំងមុខតំណែងអភិបាល,អភិបាលរងស្រុកចំនួន២ នៃរដ្ឋបាលខេត្តរតនគីរី

ខេត្តរតនគិរី÷ ពិធីប្រកាសតែងតាំងមុខតំណែងអភិបាល,អភិបាលរងស្រុកកូនមុំនិងស្រុកលំផាត់ចំនួន៣រូប ក្នុងនោះលោកនូ ថេរ អភិបាលស្រុកលំផាត់ ត្រូវបានតែងតាំងមុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកកូនមុំ ជំនួសលោកសេក ហៃ អភិបាលស្រុកកូនមុំ ត្រូវបានមកបម្រើការងារនៅរដ្ឋបាលសាលាខេត្តរតនគិរី។

ប្រកាសមុខតំណែង អភិបាល, អភិបាលរងស្រុកទាំង២ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណស្រុកកូនមុំ និងស្រុកលំផាត់នៃខេត្តរតនគិរី។

លោក ញ៉ែម សំអឿន បានលើកឡើងថា អភិបាល, អភិបាលរងស្រុកចំនួន២ នៃរដ្ឋបាលខេត្តរតនគិរី ដែលទើបតែប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មីនេះ បន្តរួមគ្នាថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ សង្គម សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍមូលដ្ឋានស្រុកកូនមុំ នៃខេត្តរតនគិរីរបស់យើង ឲ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យបន្តទៀត។

លោកអភិបាលខេត្តបានបញ្ជាក់ថា អភិបាល, អភិបាលរងស្រុកទាំង២ ដែលទើបនិងទទួលមុខតំណែងថ្មីនេះ ត្រូវខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានស្រុកកូនមុំ និងស្រុកលំផាត់ ឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

ប្រកាសតែងតាំងមុខតំណែង អភិបាល, អភិបាលរងស្រុកទាំងពីរនាពេលនេះ តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រេច

-ផ្ទេរភារកិច្ច លោក នូ ថេរ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ពីអភិបាលនៃគណៈអភិបាលស្រុកលំផាត់ ឲ្យទៅកាន់មុខតំណែងជាអភិបាលនៃគណ:អភិបាលស្រុកកូនមុំវិញ។

-ប្រកាសតែងតាំង លោក កិ សុគា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ឲ្យកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកលំផាត់ថ្មី។

-ផ្ទេរភារកិច្ចលោក សេក ហៃ ពីអភិបាល នៃគណៈអភិបាលស្រុកកូនមុំ ឲ្យទៅបម្រើការងារនៅរដ្ឋបាលសាលាខេត្តរតនគិរី។

-ផ្ទេរភារកិច្ច លោក ស៊ូ ផល្លី ពីអភិបាលរងស្រុកលំផាត់ ទៅជាអភិបាលរងស្រុកកូនមុំ នៃខេត្តរតនគិរី៕

Written by 

Related posts

Leave a Comment