ប្រាសាទព្រះខ័ន ស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប ក្នុងក្រុមប្រាសាទវង់ធំ ចេញតាមផ្លូវខ្លោងទ្វារដីឆ្នាំង ដែលជាទ្វារអង្គរធំទិសខាងជើង។ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិស ចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទនេះក៏ជាទីកន្លែងពេញនិយម ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា និងផ្ដិតយករូបភាព ទេសភាពស្រស់ត្រកាល។




