មជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទេ្ទសនាមនិងពន្យល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០

នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២៤ ខែតុលា  មជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទេ្ទសនាមនិងពន្យល់ពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិនអាណត្តិទី២០។

តាមការឡើកឡើងឱ្យដឹងថា ការធ្វើទំនើបកម្មកសិកម្មនិងជនបទទាក់ទិននឹងនិម្មាបនកម្មទូទៅនិងគុណភាពនៃការធ្វើទំនើប កម្មតាមបែបផែនចិន ដែលត្រូវបំពេញចម្លោះខ្វះខាតជាអាទិភាព។ 《សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម》បានសង្កត់ធ្ងន់ថា ត្រូវចាត់ទុកការដោះស្រាយបញ្ហា“កសិករ កសិកម្ម និងជនបទ”ជាចំណុចសំខាន់បំផុតក្នុងចំណោមការងាររបស់បក្សកុម្មុយនីស្តចិនទាំងមូល ព្រមទាំងត្រូវជំរុញការអភិវឌ្ឍដោយបញ្ចូលគ្នារវាងទីក្រុងនិងជនបទ និងពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងវិស័យកសិកម្ម។

ក្នុងវិស័យកសាងទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា គោលដៅចម្បងនៃសេដ្ឋកិច្ចរបស់ប្រទេសធំ គឺតម្រូវការក្នុងស្រុក ហើយទីផ្សារគឺជាធនធានដែលកម្របំផុតលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដូច្នេះទីផ្សារធំនិងខ្លាំងគឺជាការគួរឱ្យពឹងផ្អែកជាយុទ្ធសាស្ត្រសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។ សំណើកិច្ចប្រជុំបានលើកឡើងនូវចំណុចជាមូលដ្ឋានសម្រាប់ពង្រីកតម្រូវការក្នុងស្រុក និងបានរៀបចំចាត់ចែងភារកិច្ចសំខាន់ក្នុង ៣ វិស័យ គឺ“ការពង្រីកនិងបង្កើនបរិមាណ ការលើកកម្ពស់ប្រសិទ្ធភាពនិងផលចំណេញ និងការសម្រួលភាពរលូននៃចរាចរណ៍វិលជុំ”៕

Written by 

Related posts

Leave a Comment