ឡានក្រុង​ឆេះ ក្រោយបុក​គ្នា​ជាមួយម៉ូតូ សម្លាប់​អ្នកដំណើរ ២៥នាក់ ​នៅ​ឥណ្ឌា

អគ្គិភ័យ​ដែល​បង្កឡើង​ដោយ​ការលេចធ្លាយ​ប្រេងឥន្ធនៈ​ បានឆាបឆេះរថយន្តក្រុង​ឯកជន​មួយ​គ្រឿង បន្ទាប់ពីបុកជាមួយ​ម៉ូតូ​មួយ​គ្រឿង​ នៅរដ្ឋភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៥ នាក់។

យោងតាមមន្ត្រី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ឡានក្រុងធ្វើដំណើរពីទីក្រុង Bengaluru ទៅ Hyderabad រដ្ឋ Andhra Pradesh ដឹកអ្នកដំណើរលើឡានក្រុងសរុប ៤១នាក់ ខណៈ ២១ នាក់ត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមអ្នកដែលនៅសល់ សាកសពចំនួន ១១ នាក់ ត្រូវបានកំណត់អត្តសញ្ញាណ។

គ្រោះថ្នាក់ស្រដៀងគ្នានេះ កាលពីខែមុន បានសម្លាប់មនុស្ស ១៩ នាក់នៅរដ្ឋវាលខ្សាច់ភាគខាងលិច Rajasthan នៅពេលដែលឡានក្រុងឯកជនមួយជួបឧបទ្ទវហេតុឆាបឆេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment