មន្ទីរបញ្ចកោណ ប្ដេជ្ញា​ទប់ទល់​ឥទ្ធិពល​​រុស្ស៊ី ចិន និង​អ៊ីរ៉ង់​ នៅ​អាមេរិកឡាទីន

រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​អាមេរិក លោក Pete Hegseth បាន​ប្រាប់​អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក​ មានបំណង​ទប់ទល់​នឹងឥទ្ធិពល​របស់​រុស្ស៊ី ចិន និង​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​អាមេរិកឡាទីន។

លោក​ Hegseth បាន​និយាយ​ថា យើង​កំពុង​តាមដាន​ប្រទេសទាំងនោះ អំពីឥទ្ធិពលរបស់ពួកគេ ហើយយើងនឹងព្យាយាមទប់ស្កាត់មិនឱ្យជ្រៀតចូលក្នុងប្រទេសអាមេរិកឡាទីន ឡើយ។  

សហរដ្ឋអាមេរិក នឹងព្យាយាមទប់ស្កាត់ប្រទេសរុស្ស៊ី ដែលបង្កការគំរាមកំហែងភ្លាមៗដល់សណ្តាប់ធ្នាប់ពិភពលោក និងព្យាយាមធ្វើឱ្យមានប្រៀបក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន។

កាលពីដើមខែកញ្ញ ​មន្ទីរបញ្ចកោណ បាន​រាយការណ៍​ថា ទីក្រុង​វ៉ាស៊ីនតោន​ មាន​គម្រោង​រារាំង​រុស្ស៊ី និង​ចិន ពី​ការជះឥទ្ធិពលលើ​ទ្វីប​របស់​ខ្លួន ក៏ដូចជា​សន្តិសុខ​នៅ​អឌ្ឍគោល​ខាងលិច។

បញ្ហាជម្លោះ និងសង្គ្រាមបច្ចុប្បន្ន កំពុងរំខានដល់ទំនាក់ទំនងមហាអំណាចធំៗ ជាពិសេសសហរដ្ឋអាមេរិក ដែលតែងតែមានភាពតានតឹងជាមួយប្រទេសផ្សេងៗ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment