សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលាដែលរៀបចំដោយការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។
សន្និសីទពេញអង្គបានស្តាប់និងពិគ្រោះពិភាក្សាលើរបាយការណ៍ការងារនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោក Xi Jinping ព្រមទាំងពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន »។ លោក Xi Jinpingបានបកស្រាយអំពីសេចក្តីព្រាងនៃសំណើក្នុងអង្គសន្និសីទ៕

