ក្រុងសិរីសោភ័ណពន្យល់ពីករណីប្រជាពលរដ្ឋចំនួន២០គ្រួសារ ស្នើសុំបើកផ្លូវសាធារណៈទទឹងទំហំ ៨ម៉ែត្រ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល

បន្ទាយមានជ័យ ៖ យោងសេចក្តីប្រកាសព័ត៌មានស្តីពីករណីប្រជាពលរដ្ឋចំនួន២០គ្រួសារ ស្នើសុំបើកផ្លូវសាធារណៈទទឹងទំហំ ៨ម៉ែត្រ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចុះថ្ងៃទី២២ខែតុលាឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងសិរីសោភ័ណបានពន្យល់ក្នុងន័យខ្លី ខ្លឹម ខ្លាំងនិងអាចទទួលយកបានដូច្នេះថា : រដ្ឋបាលក្រុងសិរីសោភ័ណ មានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ” ករណីប្រជាពលរដ្ឋចំនួន២០គ្រួសារ ស្នើសុំបើផ្លូវទទឹងទំហំ ៨ម៉ែត្រ ចាប់ពីចំណុចខាងត្បូងជាប់នឹងរបងអង្គការកុមារមេគង្គ រហូតដល់ ផ្លូវឡើងទៅផ្លូវទ្រខ្មែរ ពីមុនមកទីតាំងនេះពុំមានផ្លូវវាឡើយ ។ វាជាជាដីចំការរបស់បងប្អូនប្រជាពលរដ្ឋអាស្រ័យផល ដែលស្ថិតនៅភូមិអូអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ” ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា: ករណីនេះ រដ្ឋបាលក្រុងបានធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់ដីជាប់នឹងផ្លូវចូលពីខាងលិចដោយភាគី : ១- ម្ចាស់ដីឈ្មោះ សិទ្ធិ ឡោះ ដែលមានក្បាលដីលេខ ២២៦៩ បានព្រមព្រៀងដោយស្ម័គ្រចិត្តរុះរើរបងថ្ម និងបរិច្ចាគដីដើម្បីធ្វើផ្លូវ៤៨ម៉ែត្រ នៅផ្នែកខាងមុខ និង៨ម៉ែត្រ នៅផ្នែកខាងក្រោយ ។

និង២-ម្ចាស់ដីឈ្មោះមាស ប៊ុនធឿន ដែលមានក្បាលដីលេខ ១២៥៧ ព្រមបរិច្ចាគដីធ្វើផ្លូវទំហំ ៤ម៉ែត្រ ។ ៣- ម្ចាស់ដីជាប់នឹងផ្លូវចូលពីខាងកើត ដោយភាគីម្ចាស់ដីឈ្មោះ ខឿន សោភ័ណ ដែលមានក្បាលដីលេខ ១៣៤០ និង៤-ម្ចាស់ដីឈ្មោះ ឡៃម៉េង ដែលមានក្បាល ដីលេខ ១៣៩៩ បានព្រមព្រៀងដោយស្ម័គ្រចិត្តរុះរើរបងនិងបរិច្ចាគដីដើម្បីធ្វើផ្លូវ និង៥- ម្ចាស់ដីចំនួន២១ក្បាលដីផ្សេងទៀតដែលមានលេខ១៧០៩,១២៥៥,​១២៥៦,១២៧១,​១៣២៧,​១៣២៨,​១៣២៥,១៣២៦,១៣២៩, ១៣៣២, ១៣៣៣,១៣៣៤,​១៣៣៥,​១៣៣៦,១៣៣៧,១៣៣៨,១៣៣៩,១៣៤៥,១៣៩៦,១៣៤៦,១៣៨២ ទៀត បានព្រមព្រៀងរុះរើរបងដើម្បីបើកជាផ្លូវសាធារណៈ ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា: អាជ្ញាធរក្រុងសិរីសោភ័ណ បានសហការជាមួយមន្ត្រីជំនាញ អាជ្ញាធរសង្កាត់ ភូមិ និងប្រជាពលរដ្ឋ បានចូលរួមសហការបើកផ្លូវនេះ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។ហើយផ្លូវមួយខ្សែនេះអាជ្ញាធរគ្រោងធ្វើការសាងសង់ផ្លូវនាពេលខាងមុខដើម្បីបម្រើប្រយោជន៍សាធារណៈ។

រដ្ឋបាលក្រុងសិរីសោភ័ណា សូមថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ បង ប្អូនប្រជាពលរដ្ឋបាន ចូលរួមបើកផ្លូវមួយខ្សែនេះដើម្បីបម្រើជាប្រយោជន៍សាធារណៈ ពិសេសសិស្សានុសិស្សមានភាពងាយស្រួល ធ្វើដំណើរទៅសាលារៀន ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន រាធារណជន មេត្តាជ្រាបជាព័ត៌មាន។

Written by 

Related posts

Leave a Comment