កងកម្លាំងប្រដាប់អាវុធ បានវាយប្រហារលើទូកទី ៨ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយចោទប្រកាន់ថាប្រើប្រាស់ ដើម្បីចែកចាយគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក។

ក្នុងការវាយប្រហារនេះ បានសម្លាប់មនុស្សទាំងអស់នៅលើទូក។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CBS។
ទីក្រុងវ៉ាស៊ីនតោន ចោទវ៉េណេស៊ុយអេឡាថា មិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់សម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៣ ខែកញ្ញាថា កងកម្លាំងប្រដាប់អាវុធ នឹងបន្តវាយប្រហារលើទូកដែលពាក់ព័ន្ធជាមួយនឹងក្រុមជួញដូរគ្រឿងញៀនវេណេស៊ុយអេឡា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា សហរដ្ឋអាមេរិកនៅប៉ុន្មានសប្តាហ៍ខាងមុខអាចនឹងចាប់ផ្តើមការវាយប្រហារលើទីតាំងជួញដូរគ្រឿងញៀនក្នុងប្រទេសវេណេហ្ស៊ុយអេឡា៕

ដោយ៖ ពេជ្រ