ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបទៅកាន់អ្នកគាំទ្រឲ្យបានជ្រាបថាក្លិបបានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ក្នុងស្រុកគឺ FAN Sport សម្រាប់រដូវកាល ២០២៥/២០២៦ នេះ។ ការចាប់ដៃគូគ្នានេះគឺក្នុងគោលបំណងដើម្បីលើកស្ទួយផលិតផល និងអាជីវកម្មក្នុងប្រទេសកម្ពុជា ដូច្នេះរាល់ឈុតសម្លៀកបំពាក់របស់យើងនឹងមានផ្លាកសញ្ញា FAN Sport ដែលជាផលិតផលរបស់កម្ពុជាយើង។
