ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ សប្តាហ៍ទី៩ នឹងធ្វើឡើងនៅថ្ងសៅរ៍ ទី២៥ ខែតុលា ដោយក្រុមគិរិវង់សុខសែនជ័យ ជួប កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់ វេលាម៉ោង១៥៖៤៥នាទី។
ចំណែកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រុមអង្គរថាយហ្គឺរ ប៉ះ ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋានអង្គរថាយហ្គឺរ និងក្រុមវិសាខា ប៉ះបឹងកេត នៅកីឡដ្ឋានវិសាខា វេលាម៉ោង១៨៖០០នាទីដូចគ្នា។
ដោយឡែកសល់ការប្រកួត ២ទៀតគឺ អាយអេសអាយ ដង្កោសែនជ័យ (ប្រកួតជាមួយ) ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ (ប្រកួតជាមួយ) ភ្នំពេញក្រោន និងត្រូវលេង នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៥ ខាងមុខសម្រាប់សប្តាហ៍ទី៩។ មូលហេតុគឺសារដោយជាប់ប្រកួត ពានរង្វាន់ AFC Challenge League 2025/26៕
