បុគ្គលិកឆ្មបមណ្ឌលសុខភាពឃុំភ្នំកុក ស្រុកវើនសៃបានជួយសង្គ្រោះស្ត្រីសម្រាលកូនម្នាក់នៅលើរថយន្តប្រកបដោយសុវត្ថិភាពទាំងម្ដាយនិងកូន

ខេត្តរតនគិរី÷ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ការិយាល័យសុខាភិបាលប្រតិបត្តិបានលុងបានបញ្ជាក់ថា នៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពក្នំកុក ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ដោយទទួលបានដំណឹងតាមរយៈប្រធានមណ្ឌលសុខភាព បុគ្គលិកឆ្មបមណ្ឌលសុខភាពភ្នំកុកបានចុះទៅជួយសង្គ្រោះ ស្ត្រីសម្រាលកូននៅលើរថយន្តប្រកបដោយជោគជ័យ និងស្របតាមវិជ្ជាជីវៈនៅទីតាំងក្រុមហ៊ុនម៉ាងយ៉ាងខេ នៃស្រុកវើនសៃ ខេត្តរតនគិរី។

ស្ត្រីសម្រាលកូនមានឈ្មោះ វើយ ហាន់ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី សម្រាលកូនទី៣។

ខណៈស្ត្រីខាងលើបានឈឺពោះរយ:ពេល១ម៉ោង ហើយប្ដីបាននាំមកសម្រាលនៅមណ្ឌលសុខភាពភ្នំកុក ក៏ប៉ុន្តែដោយសាររយៈចម្ងាយផ្លូវពីភូមិមកមណ្ឌលសុខភាពមានរយ:ចម្ងាយឆ្ងាយ និងស្ថានភាពផ្លូវលំបាកទៀតនោះ ទើបធ្វើឲ្យស្ត្រីឈឺពោះសម្រាលកូននៅតាមផ្លូវតែម្ដង។

បច្ចុប្បន្ន ស្ថានភាពម្ដាយនិងទារកមានសុវត្ថិភាពនិងសុខភាពល្អ ដែលស្ថិតក្នុងការថែទាំរបស់គ្រូពេទ្យផងដែរ៕

Written by 

Related posts

Leave a Comment