មនុស្សយ៉ាងហោចណាស់ ៤ នាក់ ជាសមាជិកគ្រួសារ បានស្លាប់ និង ១០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍អគ្គីភ័យដ៏ធំមួយឆាបឆេះអគារលំនៅដ្ឋានច្រើនជាន់ នៅទីក្រុង Mumbai រដ្ឋធានីនៃរដ្ឋ Maharashtra ភាគនិរតីនៃប្រទេសឥណ្ឌា កាលពីយប់ថ្ងៃចន្ទ។

ប៉ូលីស បាននិយាយថា អគ្គីភ័យនេះ ឆាបឆេះនៅជាន់ទី ១០ នៃអគារ Raheja Residency ដែលមានទីតាំងនៅតំបន់ Vashi នៃទីក្រុង Navi Mumbai ហើយបន្តរាលដាលដល់ជាន់ទី ១១ និងទី ១២ ។
ក្រុមអ្នកពន្លត់អគ្គិភ័យ បានចំណាយពេលជាង ៤ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ មិនឱ្យរាលដាល។
មូលហេតុនៃការឆេះ នេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ខណៈប៉ូលិស កំពុងស៊ើបអង្កេត៕

ដោយ៖ ពេជ្រ