ហុងគ្រី ប្រកាសត្រៀម​រួចរាល់ហើយ សម្រាប់ទទួលយន្តហោះលោក Putin  

ក្រសួងការបរទេសហុងគ្រី បានប្រកាសពីការត្រៀមខ្លួនជាស្រេច ប្រសិនបើចាំបាច់ដើម្បីផ្តល់ផ្លូវអាកាសសម្រាប់យន្តហោះរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលនឹងធ្វើដំណើរទៅកាន់ទីក្រុង Budapest សម្រាប់កិច្ចប្រជុំជាមួយមេដឹកនាំសហរដ្ឋអាមេរិកលោក Donald Trump ។

រដ្ឋមន្ត្រីការបរទេស លោក Georg Georgiev បានប្រាប់ឱ្យដឹងថា នៅពេលដែលកិច្ចខិតខំប្រឹងប្រែងសម្រេចឡើងដើម្បីសន្តិភាព នោះហើយជាហេតុផលដែលភាគីទាំងអស់ត្រូវរួមចំណែកក្នុងការធ្វើឱ្យកិច្ចប្រជុំបែបនេះអាចធ្វើទៅបាន។

កាលពីថ្ងៃទី ១៦ ខែតុលា លោក Trump បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Putin បាននិយាយថា អាមេរិក-រុស្ស៊ី យល់ព្រមសម្រាប់ជំនួបនៅទីក្រុង Budapest ក្នុងពេលឆាប់ៗនេះ។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov ក៏បានបញ្ជាក់ផងដែរថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមរៀបចំសម្រាប់កិច្ចប្រជុំថ្មីរវាងមេដឹកនាំទាំងពីរ ដែលអាចនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហុងគ្រី តាមកាលបរិច្ឆេទច្បាស់លាស់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment