ប្រធានាធិបតីហុងគ្រី​ មាន​មោទនភាព​ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូល​រុស្ស៊ី​-​អាមេរិក​

ប្រធានាធិបតី លោក Tamas Sulyok បាននិយាយថា សង្គ្រាមមិនអាចដោះស្រាយជម្លោះបានទេ នេះហើយជាជាមូលហេតុដែលហុងគ្រី មានមោទនភាពក្នុងការរៀបចំសម្រាប់កិច្ចប្រជុំកំពូលមួយក្នុងគោលបំណងដោះស្រាយវិបត្តិនៅអ៊ុយក្រែន។

លោក Sulyok បានលើកឡើងថា សង្គ្រាមមិនមែនជាមធ្យោបាយដោះស្រាយជម្លោះណាមួយឡើយ មិនថាបញ្ហាទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ឬជម្លោះក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។ នោះហើយជាមូលហេតុដែលយើងចាត់ទុកគំនិតផ្តួចផ្តើមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump មានសារៈសំខាន់។

លោក បានបន្ថែមថា យើងមានមោទនភាពខ្លាំងណាស់ដែលទីក្រុង Budapest នឹងក្លាយជាកន្លែងសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោកDonald Trump និងលោក Vladimir Putin ។

គួរបញ្ជាក់ថា យោងតាមលោក Donald Trump បានឱ្យដឹងថា នឹងមានកិច្ចប្រជុំកំពូលរវាងរុស្ស៊ី និងអាមេរិក នៅប្រទេសហុងគ្រី បន្ទាប់ពីមានការព្រមព្រៀងតាមទូរស័ព្ទជាមួយលោក Putin ៕

ដោយ៖ ពេជ្រ                                   

Written by 

Related posts

Leave a Comment