ត្រាំ ទាមទារឱ្យអ៊ុយក្រែនលះបង់ទឹកដី ទើបជម្លោះបញ្ចប់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា ទាំងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន គួរតែបញ្ឈប់អរិភាព និងរក្សាទំនាក់ទំនងបច្ចុប្បន្ន។

លោក ត្រាំ បាននិយាយថា លោក និងប្រធានាធិបតីរុស្ស៊ី មិនបានពិភាក្សាពី Donbass ទេ តែទាមទារម្តងទៀតនូវបំណងប្រាថ្នាសម្រាប់ភាគីទាំងពីរដើម្បីឈប់បាញ់នៅសមរភូមិ។

មេដឹកនាំអាមេរិករូបនេះ បាននិយាយអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវអំពីបញ្ហាដែនដីថា ដីចំនួន ៧៨ភាគរយ ត្រូវបានកាន់កាប់ដោយរុស្ស៊ី។

របាយការណ៍​មិន​បញ្ជាក់​ថា​តើ​លោក ត្រាំ សំដៅ​ទៅ​លើ​ដែនដីតំបន់ណា​នោះ​ទេ ប៉ុន្តែលោក ថា រឿងនេះអាចចរចានៅពេលក្រោយ។ លោក ក៏បានឱ្យដឹងថា លោក មិន​បាន​ពិភាក្សា​ពី​ការ​ដោះដូរ ឬប្រគល់ការ​គ្រប់គ្រង​តំបន់ Donbass ទៅ​ឱ្យរុស្ស៊ី​ ក្នុង​អំឡុង​​ជំនួប​កាលពីថ្ងៃ​ទី ១៧ ខែ​តុលា​ ជាមួយ​លោក Vladimir Zelensky នោះទេ។

ទោះជាយ៉ាងណា លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថា ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន នឹងធ្វើឱ្យទីក្រុងគៀវបាត់បង់ទឹកដី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment