អនុប្រធានាធិបតីអាមេរិក លោក JD Vance ជឿជាក់ថា រុស្ស៊ី និងអ៊ុយក្រែន មិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ ប៉ុន្តែជម្លោះនឹងត្រូវដោះស្រាយជាយថាហេតុ។

លោក បានប្រាប់ក្នុងបទសម្ភាសន៍មួយថា ឥឡូវនេះ ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់ស្ថិតនៅចំណុចដែលពួកគេអាចធ្វើកិច្ចព្រមព្រៀងបាននោះទេ។
អនុប្រធានាធិបតីរូបនេះ បានបន្ថែមថា ក្រុងវ៉ាស៊ីនតោន ចាត់ទុកពន្ធគយជាកត្តាដែលមានប្រសិទ្ធភាពជាជាងទណ្ឌកម្ម។
បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានឱ្យដឹងថា មន្ត្រីអាមេរិក និងរុស្ស៊ី យល់ព្រមជួបគ្នានៅរដ្ឋធានីហុងគ្រី ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា លោក ត្រាំ បានពណ៌នាកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន ថាជាវឌ្ឍនភាពដ៏អស្ចារ្យ៕


ដោយ៖ ពេជ្រ