សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងបានដាក់សាកល្បងទម្រង់ពិនិត្យ VAR ថ្មីមួយ ដែលគ្រូបង្វឹក ឬក្រុមការងារអាចកាន់កាតមួយដើម្បីស្នើសុំការសម្រេចចិត្តឲ្យត្រួតពិនិត្យឡើងវិញដោយអាជ្ញាកណ្តាល។
កាតនេះគឺជាផ្នែកមួយនៃប្រព័ន្ធថ្មីមួយដែលហៅថា Football Video Support (FVS) ដែលកំពុងត្រូវបានសាកល្បងនៅការប្រកួត World Cup U20 និងក៏ត្រៀមប្រើប្រាស់នៅលីក និងការប្រកួតៗផ្សេងៗទៀត។
ក្រុមនីមួយៗ នឹងទទួលបានកាតនេះ ចំនួន ២ ដើម្បីស្នើសុំឲ្យអាជ្ញាកណ្តាលពិនិត្យ VAR ភ្លាម ប្រសិនគ្រូបង្វឹក ឬក្រុមការងារមើលឃើញភាពមិនប្រក្រតីណាមួយក្នុងការប្រកួត។ ជាក់ស្តែងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U20 គ្រូបង្វឹកម៉ារ៉ុក បានប្រើកាតនេះ ដើម្បីស្នើឲ្យអាជ្ញាកណ្តាលពិនិត្យការសម្រេចឡើងវិញ៕
