អ៊ីស្រាអែល​ ព្រមានមិនបញ្ឈប់សង្គ្រាមនៅហ្គាហ្សាទេ បើរឿងនេះមិនសមបំណង

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយថា អ៊ីស្រាអែល នឹងបន្តប្រតិបត្តិការប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើក្រុមហាម៉ាសមិនព្រមទម្លាក់អាវុធ។

កាសែត The Times of Israel បានដកស្រង់សម្តីការិយាល័យរបស់លោក Katz ថា ប្រសិនបើក្រុមហាម៉ាស បដិសេធមិនអនុវត្តតាមកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែល ដែលមានការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកទេនោះ ហ្គាហ្សា នឹងវិលត្រលប់ទៅស្ថានភាពសង្គ្រាមវិញ។

លោក Katz បានណែនាំឱ្យរៀបចំផែនការ ធ្វើយ៉ាងណាឱ្យក្រុមហាម៉ាស បរាជ័យទាំងស្រុងនៅហ្គាហ្សា ប្រសិនបើមិនព្រមអនុវត្តផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហើយនឹងត្រលប់ទៅរកការប្រយុទ្ធឡើងវិញ។

គួរបញ្ជាក់ថា សង្គ្រាមនៅហ្គាហ្សា បានថមថយបន្តិចហើយ ក្រោយមានការព្រមព្រៀងរវាងភាគីជម្លោះទាំង ២ ប៉ុន្តែអ៊ីស្រាអែល រួមទាំងអាមេរិក បន្តទទូចឱ្យក្រុមហាម៉ាស ទម្លាក់អាវុធចុះ ឬរំសាយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment