រកឃើញក្រុម​ឡើង​ទៅ​កាន់វគ្គ ៨ ក្រុមចុងក្រោយពានសម្តេច​តេជោ ថ្នាក់ខេត្ត ហើយ

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន​រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ ២០២៥/២៦ (ថ្នាក់ខេត្ត) បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃ អង្គារ៍ ទី ១៤ ខែ តុលា ឆ្នាំ ២០២៥ ខណៈបានរកឃើញក្រុម​ឡើង​ទៅ​កាន់វគ្គ ៨ ក្រុមចុងក្រោយជាផ្លូវការរួមមាន៖

​-ក្រុមខេត្តកំពត (លេខ ១ ពូល ក)

-ក្រុមភ្នំពេញហ្គាឡាក់ស៊ី (លេខ ១ ពូល ខ)

-ក្រុមខេត្តត្បូងឃ្មុំ (លេខ ១ ពូល គ)

-ក្រុមបាត់ដំបង យូណៃធីត (លេខ ១ ពូល ឃ)

-ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប (លេខ ១ ពូល ង)

-ក្រុមខេត្តព្រះសីហនុ (លេខ ២ ល្អ ពូល ក)

-ក្រុមខេត្តកំពង់ចាម (លេខ ២ ល្អ ពូល គ)

-ក្រុមខេត្តកំពង់ស្ពឺ (លេខ ២ ល្អ ពូល ខ)៕

Written by 

Related posts

Leave a Comment