លោក Ancelotti ​៖ Neymar ​នៅតែស្ថិតក្នុងផែនការនៃជម្រើសរបស់ប្រេស៊ីល តែត្រូវ..

គ្រូបង្វឹកក្រុមជម្រើស​ជាតិប្រេស៊ីលលោក Carlo Ancelotti បានឱ្យដឹងថា ខ្សែប្រយុទ្ធ Neymar នៅតែស្ថិតក្នុងផែនការនៃជម្រើសជាតិ​ ក៏ប៉ុន្តែខ្សែប្រយុទ្ធរូបនេះត្រូវមានកាយសម្បទាពេញលេញ ដើម្បីទទួលបានការហៅចូលក្រុមវិញ។ ​

លោកបន្តថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ នៅតែសម្លឹងរកការបន្តអាជីពជាមួយក្រុម នៅមុនការប្រកួត World Cup 2026 ខណៈក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ បុរសវ័យ ៣៣ឆ្នាំ Neymar នៅមិនទាន់បានបង្ហាញខ្លួនឱ្យប្រេស៊ីលនោះទេ ។

លោក Ancelotti បានឱ្យដឹងនៅមុនការប្រកួតមិត្តភាពពានរង្វាន់ Kirin Cup ដែលក្រុមប្រេស៊ីល នឹងលេងទល់ក្រុមជប៉ុន នាថ្ងៃទី១៤ ខែតុលានេះ នៅទីក្រុងតូក្យូនា លោកបានសរសើរទេពកោសល្យរបស់ Neymar ប៉ុន្តែបានសង្កត់ធ្ងន់កត្តាសំខាន់នោះ គឺស្ថានភាពរាងកាយរបស់គាត់ ។

សូមជម្រាបផងថា ដោយសាបញ្ហារបួសបានរារាំង Neymar ក្នុងការវិលចូលទីលានប្រកួតជាប់លាប់ គិតចាប់តាំងពីការវិលត្រឡប់ទៅកាន់ក្លឹប Santos កាលពីឆ្នាំមុន បន្ទាប់ពីការជាប់គាំងដោយរបួសនេះក្នុងលីគអារ៉ាប៊ីសាអូឌីត ជាមួយក្លឹប Al-Hilal ៕

Written by 

Related posts

Leave a Comment