មនុស្ស ៣នាក់ស្លាប់ បន្ទាប់ពីយន្តហោះធុនស្រាលមួយគ្រឿង បានធ្លាក់ឆេះនៅភាគខាងត្បូងទីក្រុង Wollongong ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃសៅរ៍។

ប៉ូលីសនៃរដ្ឋ New South Wales (NSW) របស់ប្រទេសអូស្ត្រាលី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ បានធ្លាក់នៅអាកាសយានដ្ឋាន Shellharbour ភ្លាមៗ បន្ទាប់ពីហោះឡើងប៉ុន្មាននាទី។
ពេលធ្លាក់ដល់ដី យន្តហោះបានឆាបឆេះភ្លាមៗ។ សេវាសង្គ្រោះបន្ទាន់ មិនបានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះដែលជួបឧបទ្ទវហេតុនោះទេ។
មូលហេតុដែលបណ្ដាលឱ្យធ្លាក់ អាជ្ញាធរ នៅមិនទាន់ដឹងច្បាស់ ដោយកំពុងបើកការស៊ើបអង្កេត៕

ដោយ៖ ពេជ្រ