ហ្វីលីពីន រងគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ នៅភាគខាងត្បូង

គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ។

អ្នកស្រុកនៅក្នុងទីក្រុងឆ្នេរសមុទ្រភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ត្រូវអាជ្ញាធរ ជំរុញឱ្យជម្លៀសចេញ ដោយព្រមានអំពីរលកសមុទ្រលើសពីមួយម៉ែត្រ (៣.៣ ហ្វីត) លើសពីកម្រិតទឹកសមុទ្រធម្មតា។

ទោះជាយ៉ាងណា មនុស្សយ៉ាងហោចណាស់ម្នាក់ ស្លាប់នៅក្នុងការរញ្ជួយដី កាលពីថ្ងៃសុក្រ ដែលនាំឱ្យដាច់ចរន្តអគ្គិសនី និងសាលារៀន ត្រូវបានផ្អាកនៅក្នុងផ្នែកខ្លះនៃប្រទេស។

ការរញ្ជួយចុងក្រោយនេះ កើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ ដែលវាយប្រហារខេត្ត Cebu ភាគកណ្តាលរបស់ប្រទេសហ្វីលីពីន ដែលសម្លាប់មនុស្ស ៧៤ នាក់ និងរាប់រយនាក់រងរបួស៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment