លោក Li Qiang ជួបពិភាក្សាការងារជាមួយលោក គីម ជុងអ៊ុន អគ្គលេខាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង

រសៀលថ្ងៃទី ៩ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក គីម ជុងអ៊ុន អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើងនៅទីស្នាក់ការគណៈកម្មាធិការកណ្តាលនៃបក្សពលករកូរ៉េខាងជើងទីក្រុងព្យុងយ៉ាង ។

ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ភាគីចិនរីករាយបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយភាគីកូរ៉េខាងជើងដើម្បីផ្សព្វផ្សាយមិត្តភាពប្រពៃណីថែមមួយកម្រិតទៀតនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងព្រមទាំងធ្វើកិច្ចសម្របសម្រួលនិងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចការអន្តរជាតិនិងតំបន់ ក៏ដូចជាបង្កើនការសម្របសម្រួលនិងសហការពហុភាគីនិងគាំពារនិងអនុវត្តយ៉ាងមុតមាំនូវពហុភាគីនិយម ក្នុងន័យជំរុញរបៀបរៀបរយអន្តរជាតិឱ្យរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។

ជាការឆ្លើយតប លោក គីម ជុងអ៊ុន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តចិនលោក Xi Jinping ការកសាងសង្គមនិយមរបស់ប្រទេសចិនទទួលបានសមិទ្ធផលយ៉ាងធំធេង ។ ទំនាក់ទំនងរវាងកូរ៉េខាងជើងនិងចិនបានឆ្លងកាត់បញ្ហាប្រឈមគ្រប់បែបយ៉ាង គឺ រឹងមាំមិនអាចបំបែកបាន ។ មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងកូរ៉េខាងជើងនិងចិនគឺជាគោលជំហរមិនងាករេរបស់គណបក្សនិងរដ្ឋាភិបាលកូរ៉េខាងជើង នេះគឺ សមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំងពីរ ហើយក៏មានអំណោយផលដល់ការអភិវឌ្ឍប្រកបដោយសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ ។ ភាគីកូរ៉េខាងជើងគាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនមួយ ៕

Written by 

Related posts

Leave a Comment